ខ្ញុំបានអានអត្ថបទមួយនៅលើ Reddit ដែលរៀបរាប់ពីបទពិសោធន៍អាក្រក់របស់បុរសម្នាក់ ដែលត្រូវបានមិត្តភក្តិដែលខ្លួនទុកចិត្តបំផុត បៀតបៀនរាងកាយក្នុងពេលដែលគេកំពុងសម្រាកលក់។ សាច់រឿងនេះមិនត្រឹមតែជាការចែករំលែកបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីបញ្ហាសីលធម៌ដែលកំពុងកើតមានក្នុងសហគមន៍ LGBT។ ហេតុនេះហើយ ទើបខ្ញុំសម្រេចចិត្តលើកយកប្រធានបទនេះមកបកស្រាយ និងចែករំលែក ដើម្បីជាការដាស់តឿនដល់បងប្អូនទាំងអស់ ជាពិសេសហ្គេយ៍តែម្ដង។
នៅក្នុងសម័យដែលសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា
(LGBTQ+) កំពុងតស៊ូមតិដើម្បីទទួលបានការទទួលស្គាល់
និងការផ្តល់តម្លៃស្មើភាពក្នុងសង្គម កត្តាសីលធម៌បុគ្គល
និងការគោរពសិទ្ធិរាងកាយអ្នកដទៃ បានក្លាយជាប្រធានបទដ៏សំខាន់ដែលមិនអាចរំលងបាន។
ខណៈដែលសេចក្តីស្រឡាញ់ជារឿងបុគ្គល ប៉ុន្តែការបំពានលើ រាងកាយអ្នកដទៃ
មិនថាធ្វើឡើងចំពោះបុរសពិត ឬមិត្តភក្តិក្នុងសហគមន៍ LGBTQ+ជាមួយគ្នានោះទេ
គឺជាទង្វើដែលបំផ្លាញកិត្តិយសខ្លួនឯង និងសេចក្តីថ្លៃថ្នូរនៃសហគមន៍ LGBTQ+ទាំងមូល។
បញ្ហានៃការបៀតបៀនផ្លូវភេទត្រូវបានគេមើលរំលង
ឬបិទបាំងក្រោមរូបភាពនៃ ការលេងសើចបែបស្និទ្ធស្នាល ឬ ការយល់ច្រឡំក្នុងនាមជាមិត្តភក្តិ។
ទោះជាយ៉ាងណា ការប៉ះពាល់រាងកាយអ្នកដទៃក្នុងន័យកាមគុណដោយគ្មានការអនុញ្ញាតច្បាស់លាស់
ជាពិសេសក្នុងស្ថានភាពដែលភាគីម្ខាងទៀតមិនដឹងខ្លួន ឬបាត់បង់សមត្ថភាពការពារខ្លួន
(ដូចជាកំពុងសម្រាក ឬស្រវឹង) មិនត្រឹមតែជាទង្វើអសីលធម៌ប៉ុណ្ណោះទេ
ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីអំពើរអសីលធម៌របស់បុគ្គលម្នាក់ៗ។
ផលវិបាកដែលកើតចេញពីការបៀតបៀន
គឺមានទំហំធំធេងជាងអ្វីដែលមនុស្សម្នាក់អាចស្មានដឹង។ សម្រាប់ជនរងគ្រោះ
ការបំពានលើទំនុកចិត្តពីសំណាក់មិត្តភក្តិដែលគេធ្លាប់ជឿជាក់ នឹងបង្កើតជា ស្នាមរបួសផ្លូវចិត្ត
ដ៏ជ្រៅ ដែលអាចវិវត្តទៅជាជំងឺបាក់ទឹកចិត្ត ភាពតក់ស្លុត និងការបាត់បង់ទំនុកចិត្តលើទំនាក់ទំនងមនុស្សជុំវិញខ្លួនជារៀងរហូត។
លើសពីនេះ
វាក៏បានបង្កើតជារូបភាពអវិជ្ជមានដែលជំរុញឱ្យមានការរើសអើងកាន់តែខ្លាំងពីសាធារណជន
ចំពោះទំនាក់ទំនងរវាងបុរសនិងបុរស
ដោយសារតែទង្វើខ្វះការពិចារណារបស់បុគ្គលមួយចំនួនតូច។
សេចក្តីថ្លៃថ្នូរពិតប្រាកដរបស់មនុស្សម្នាក់
មិនស្ថិតនៅលើការទទួលបានភាពត្រេកត្រអាលមួយឆាវតាមរយៈការបំពានគេនោះឡើយ
ប៉ុន្តែវាស្ថិតនៅលើការចេះផ្តល់កិត្តិយស និងការគោរពដល់អ្នកដទៃ។
ការរៀនគ្រប់គ្រងអារម្មណ៍ និងការចេះរង់ចាំការយល់ព្រមដោយស្ម័គ្រចិត្ត គឺជាគុណសម្បត្តិដែលធ្វើឱ្យបុគ្គលម្នាក់ក្លាយជាមនុស្សដែលមានតម្លៃ
និងគួរឱ្យគោរពពិតប្រាកដ។
ការបញ្ឈប់វប្បធម៌បៀតបៀន
គឺជាការជួយសង្គ្រោះដល់កិត្តិយសខ្លួនឯង និងការលើកកម្ពស់មុខមាត់សហគមន៍ LGBTQ+។ សហគមន៍ LGBTQ+នឹងកាន់តែរឹងមាំ ប្រសិនបើយើងម្នាក់ៗរស់នៅដោយមានវិន័យលើខ្លួនឯង និងងាកមកកសាងមិត្តភាពដែលផ្អែកលើភាពស្មោះត្រង់
និងការឱ្យតម្លៃគ្នាជាចម្បង។
》》ខាងក្រោមគឺនេះគឺជាអត្ថបទដើមនៅក្នុង Reddit.
អត្ថបទបកប្រែ
《មិត្តភក្តិ Gay បានបៀតបៀនខ្ញុំ
ពេលដែលខ្ញុំកំពុងគេង
រឿងនេះបានកើតឡើងជិតកន្លះឆ្នាំហើយ
ប៉ុន្តែអ្វីដែលធ្វើឱ្យខ្ញុំសរសេរវានៅពេលនេះ គឺដោយសារថ្មីៗនេះខ្ញុំមានពេលគិតច្រើន
ហើយក៏យល់ឃើញថា ស្ថានភាពបាក់ទឹកចិត្តរបស់ខ្ញុំនាពេលបច្ចុប្បន្ន
គឺបណ្តាលមកពីបទពិសោធន៍ដ៏អាក្រក់នោះឯង។ ពេលនេះ
ខ្ញុំថែមទាំងចង់ទៅកន្លែងដែលគេស្នាក់នៅ សុំគេគេងជាមួយ
ហើយរង់ចាំពេលគេធ្វើរឿងថោកទាបបែបនោះម្តងទៀត ខ្ញុំនឹងវាយគេឱ្យទ្រោមខ្លួនតែម្តង។
ក្នុងចិត្តខ្ញុំឥឡូវនេះ ពោរពេញទៅដោយកំហឹង និងការគុំកួនខ្លាំងណាស់។
មិត្តភក្តិម្នាក់នេះ ឈ្មោះថា Vincent (ឈ្មោះហៅក្រៅ)
ជាអ្នកដែលខ្ញុំស្គាល់តាំងពីសម័យរៀនសាកលវិទ្យាល័យ។ ខ្ញុំតែងតែយល់ថាខ្លួនឯងជាមនុស្សបើកចិត្តទូលាយ
រាប់អានមនុស្សគ្រប់មជ្ឈដ្ឋានដោយមិនប្រកាន់អត្តសញ្ញាណភេទឡើយ
ទោះបីជាក្នុងសង្គមដែលខ្ញុំរស់នៅ គេតែងតែយល់ថាវាជារឿងចម្លែកក្នុងការដែលបុរសរាប់អានមិត្តភក្តិជា
Gay ជិតស្និទ្ធពេកក៏ដោយ។ ប៉ុន្តែខ្ញុំមិនខ្វល់
ព្រោះខ្ញុំរាប់អានដោយភាពស្មោះត្រង់។
រឿងរ៉ាវបានចាប់ផ្តើមនៅពេលយើងបានជួបគ្នាម្ដងទៀតនៅកន្លែងជិះស្គីលើទឹក
(Surf
spot)។ កាលពីមុនយើងមិនសូវជិតស្និទ្ធខ្លាំងទេ
តែយើងជាមិត្តល្អនឹងគ្នា ធ្លាប់ទៅដើរលេង និងគេងយប់ជាមួយគ្នាជាក្រុមញឹកញាប់។
នៅយប់កើតហេតុ បន្ទាប់ពីមានការជួបជុំផឹកស៊ីបន្តិចបន្តួចមក ក៏ដល់ពេលត្រូវសម្រាក។
ដោយសារបន្ទប់មិត្តភក្តិផ្សេងទៀតអស់កន្លែង ខ្ញុំក៏ត្រូវទៅសម្រាកក្នុងបន្ទប់មួយទៀតជាមួយ
Vincent។
ក្នុងពេលដែលខ្ញុំកំពុងព្យាយាមគេង
ស្រាប់តែខ្ញុំមានអារម្មណ៍ស្រើបស្រាលចម្លែកនៅត្រង់ខ្នង គឺអារម្មណ៍ដូចមានគេអូសម្រាមដៃតិចៗលើខ្នងខ្ញុំ។
គេធ្វើបែបនោះយឺតៗក្នុងន័យបៀតបៀន។ ខ្ញុំមានអារម្មណ៍តក់ស្លុត
និងខ្ពើមរអើមរហូតដល់ធ្វើអ្វីមិនត្រូវ។ ខ្ញុំមិននឹកស្មានថា មនុស្សដែលខ្ញុំទុកចិត្តរហូតដល់ហ៊ានគេងក្បែរ
បែរជាមកបៀតបៀនខ្ញុំបែបនេះសោះ។ ក្នុងចិត្តខ្ញុំពេលនោះបានត្រឹមតែបន់ស្រន់ថា៖
"ឱព្រះអើយ សូមឱ្យគេឈប់ទៅ"។ ខ្ញុំក៏បានដឹងទៀតថា
គេកំពុងសម្រេចកាមដោយខ្លួនឯង ខណៈកំពុងអង្អែលខ្នងខ្ញុំ ហើយថែមទាំងបានយកទឹកកាមមកជូតលើកំប៉េះគូទរបស់ខ្ញុំទៀតផង។
ពេលគិតត្រឡប់ក្រោយវិញ ទើបខ្ញុំដឹងថាចរិតគេពិតជាគួរឱ្យខ្លាច។
កាលពីច្រើនឆ្នាំមុន ពេលដែលខ្ញុំវង្វេងវង្វាន់ខ្លាំងដោយសារប្រើថ្នាំ Acid (LSD) ហើយគេជាអ្នកមើលថែខ្ញុំ
គេធ្លាប់ព្យាយាមនិយាយញុះញង់ ខ្ញុំគួរតែ បណ្តោយខ្លួន ឱ្យក្លាយជាអ្នកស្រឡាញ់ភេទដូចគ្នាទៅ។
ពេលនោះខ្ញុំស្លន់ស្លោណាស់ ប៉ុន្តែមិនហ៊ានបង្ហាញចេញ។
ឥឡូវនេះ ខ្ញុំទើបដឹងច្បាស់ថា គេគឺជាព្រាន (Predator) ដ៏គួរឱ្យខ្ពើមរអើមម្នាក់។
ខ្ញុំស្ដាយក្រោយដែលមិនបានវាយគេកាលពីយប់នោះ។ ពេលខ្លះ ខ្ញុំចង់ទៅកន្លែងគេស្នាក់នៅ
សុំគេងជាមួយម្តងទៀត ហើយបើគេហ៊ានធ្វើរឿងថោកទាបដាក់ខ្ញុំទៀត
ខ្ញុំនឹងវាយគេឱ្យបែកមុខបែកមាត់តែម្តង។
ខ្ញុំមិនដឹងថាខ្លួនឯងនឹងធ្វើតាមគំនិតនេះមែនឬអត់ទេ
ប៉ុន្តែជីវិតប្រចាំថ្ងៃរបស់ខ្ញុំកំពុងរងទុក្ខខ្លាំង
ព្រោះរឿងនេះវាតែងតែលេចឡើងក្នុងចិត្តខ្ញុំជារៀងរាល់ថ្ងៃ។
ខ្ញុំគ្រាន់តែចង់ទៅជួបគេ ហើយប្រដៅគេឱ្យដឹងដៃម្តង។ ឱ្យគេដឹងថា
គេជាមនុស្សថោកទាបដែលឆ្លៀតឱកាសពេលខ្ញុំទន់ខ្សោយបំផុត។ មូលហេតុដែលគេរស់នៅឯកោ
និងគ្មានតម្លៃបែបនេះ គឺដោយសារតែគេជាមនុស្សដែលគ្មានសីលធម៌
និងគុណធម៌ក្នុងខ្លួនទាល់តែសោះ!
បញ្ចេញកំហឹងអស់ហើយ ឥឡូវនេះខ្ញុំមានអារម្មណ៍ធូរស្រាលជាងមុនបន្តិច។》
តំណរភ្ជាប់ទៅអត្ថបទដើម >>
No comments:
Post a Comment