Marquee

ទោះបីជាក្នុងជីវិតពិត អ្នកប្រហែលជាត្រូវរស់នៅដោយលាក់បាំងអត្តសញ្ញាណខ្លះ ប៉ុន្តែនៅលើទំព័រនេះ សំឡេងរបស់អ្នកមានតម្លៃ ហើយអត្ថិភាពរបស់អ្នកគឺច្បាស់លាស់បំផុត។!

Friday, March 27, 2026

[Confession]៖ ១៦ ឆ្នាំទៅ..... តើបងសុខសប្បាយទេ?

១៦ ឆ្នាំទៅ..... តើបងសុខសប្បាយទេ?

    នេះជារឿងពិតរបស់ខ្ញុំ ហើយវាបានចាប់ផ្ដើមឡើងតាំងពីឆ្នាំ ២០០៦ ដែលជាសម័យកាលមួយ បណ្ដាញសង្គមហ្វេសប៊ុកមិនទាន់មានឥទ្ធិពល និងរីកសាយភាយដូចពេលបច្ចុប្បន្នឡើយ។ កាលនោះ យុវវ័យជំនាន់មុនប្រហែលជាស្គាល់ច្បាស់បណ្ដាញសង្គម និងការទំនាក់ទំនងតាមអ៊ីនធឺណិតដូចជា Hi-5, Yahoo Messenger, Nimbuzz Mig33 ជាដើម។

"ទីង..." បន្លឺចេញពីទូរសព្ទដៃរបស់ខ្ញុំ វាគឺជាសារថ្មីពីកម្មវិធី Nimbuzz

Veayo: "Hi ot toin keng te?" (សួស្ដី អត់ទាន់គេងទេ?) រូប Profile របស់គេគឺជាកូនជ្រូកឈរជើង២គួរឲ្យស្រឡាញ់។

Pao: "bat nov pong. n u?" (បាទ នៅផង។ ចុះអ្នក?)

Veayo: "tomorrow is Sunday, I have no work. nov na vij?" (ស្អែកថ្ងៃអាទិត្យ ខ្ញុំអត់ធ្វើការទេ។ នៅណាវិញ?)

Pao: "I am from Oddarmeanchey province." (ខ្ញុំនៅខេត្តឧត្ដរមានជ័យ។)

Veayo: "huh? At province has internet hor?" (ហា៎? នៅខេត្តមានអ៊ីនធើណេតប្រើហ៎?)

ខ្ញុំលួចអស់សំណើចម្នាក់ឯង។ សម័យនោះ ខេត្តដាច់ស្រយាលដូចជាឧត្ដរមានជ័យ ត្រូវបានគេគិតថាជាតំបន់អភិវឌ្ឍយឺតបំផុត បច្ចេកវិទ្យា​ ទូរគមនាគមន៍ក៏យឺតតាមនោះដែរ។ យប់នោះ ពួកយើងបានជជែកគ្នាពីនេះពីនោះយ៉ាងច្រើន រហូតដល់រំលងអធ្រាត្រ ទើបសម្រេចចិត្តចូលគេងរៀងៗខ្លួន។

ខ្ញុំសូមណែនាំខ្លួនបន្តិច ខ្ញុំឈ្មោះ M.L (ឈ្មោះកាត់) តែគ្រប់គ្នាចូលចិត្តហៅខ្ញុំថា អាប៉ាវ ព្រោះកាលពីក្មេង ម៉ាក់ខ្ញុំដាក់នំប៉ាវឲ្យខ្ញុំទៅរៀនរាល់ថ្ងៃ។ កាលនោះខ្ញុំអាយុ ១៦ ឆ្នាំ រៀនថ្នាក់ទី ១១ ហើយក៏ជាសិស្សម្នាក់ដែលរៀនពូកែក្នុងថ្នាក់ផងដែរ។ ខ្ញុំតែងតែទទួលបានចំណាត់ថ្នាក់ល្អរាល់ខែ រហូតដល់នាយកសាលាហៅទៅទទួលរង្វាន់នៅទីចាត់ការ ឬពេលខ្លះលោកគ្រូបន្ទុកថ្នាក់យកមកប្រគល់ឱ្យដល់ផ្ទះក៏មាន។ បន្ទាប់ពីការសន្ទនានៅយប់នោះមក ខ្ញុំមានអារម្មណ៍ស្និទ្ធស្នាល និងកក់ក្ដៅចម្លែកនៅពេលគាត់ហៅខ្ញុំថា អូន ប្រហែលមកពីខ្ញុំជាកូនប្រុសទោលក្នុងគ្រួសារដែលមានតែបងស្រី ទើបខ្ញុំតែងតែប្រាថ្នាចង់បានបងប្រុសម្នាក់មកមើលថែ និងផ្ដល់ប្រឹក្សា។

គាត់មានឈ្មោះពិតថា M.N (ឈ្មោះកាត់) តែខ្ញុំសុំហៅគាត់ថា បងវាយោ (ជាឈ្មោះក្នុងឆាត ហើយមានតែខ្ញុំប៉ុណ្ណោះដែលហៅឈ្មោះនេះ) ព្រោះវាស្ដាប់ទៅស្រាល និងងាយស្រួលហៅ។ គាត់អាយុ ២៨ ឆ្នាំ ច្រើនជាងខ្ញុំរហូតដល់ ១២ ឆ្នាំ ដូច្នេះការហៅគាត់ថា បង គឺស័ក្តិសមបំផុត។ ពួកយើងឆាតរកគ្នារាល់ថ្ងៃ ពីមួយថ្ងៃទៅមួយថ្ងៃ ភាពស្និទ្ធស្នាលកាន់តែរីកធំធាត់ឡើង រហូតដល់ខ្ញុំតែងតែទន្ទឹងរង់ចាំឱ្យតែដល់ពេលយប់ ដើម្បីបាននិយាយលេងជាមួយគាត់។ អារម្មណ៍នឹក និងចង់ជួបបានដុតរោលក្នុងចិត្តខ្ញុំជានិច្ច ទោះបីជាមិនដែលបានឃើញមុខគ្នាសោះក៏ដោយ។ ថ្ងៃមួយ ខ្ញុំក៏ដាច់ចិត្តសុំរូបថតពីគាត់ គាត់ក៏ផ្ញើរូបមួយសន្លឹកមកឱ្យខ្ញុំ ជាភិនភាគបុរសម្នាក់ដែលកំពុងអង្គុយញ៉ាំបឺហ្គឺនៅផ្សារទំនើបស៊ីធីម៉ល (


City Mall)។ គាត់មានរូបរាងសង្ហា សម្បុរស មុខមាត់កាត់ចិន ដែលមើលទៅមានមន្តស្នេហ៍ខ្លាំងណាស់។ ពេលឃើញរូបគាត់ហើយ ខ្ញុំរាងភ័យបន្តិច ខ្លាចខ្លួនឯងជាអ្នកខេត្តមិនសូវស្អាត ខ្លាចគាត់រើសអើង តែផ្ទុយទៅវិញ ចរិតរបស់គាត់នៅតែដដែល មិនប្រែប្រួលឡើយ។


ក្រោយពីបញ្ចប់ការប្រលងបាក់ឌុបដោយទទួលបាននិទ្ទេស B ខ្ញុំក៏បានផ្លាស់ទៅរៀននៅភ្នំពេញដូចបំណងនៅចុងឆ្នាំ ២០០៧។ ទោះបីជារស់នៅភ្នំពេញបាន ៣ ខែហើយក្ដី តែយើងនៅតែមិនទាន់បានជួបគ្នា ព្រោះគាត់រវល់ចុះខេត្តច្រើន ចំណែកខ្ញុំត្រូវរៀនពីរវេននៅសកលវិទ្យាល័យផ្សេងគ្នា ពេលព្រឹកនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងពេលរសៀលនៅសកលវិទ្យាល័យវេស្ទើន ហើយសៅរ៍អាទិត្យត្រូវរៀនថ្នាក់ភាសាចិនតាមការណែនាំរបស់គាត់។ រហូតដល់ថ្ងៃណាត់ជួបដំបូងបានមកដល់។ ខែមេសា ឆ្នាំ ២០០៨ យើងជួបគ្នានៅហាងកាហ្វេ T&C ទួលគោក។ នៅខាងក្រៅ គាត់ជាមនុស្សនិយាយតិច តែមានចរិតថ្លៃថ្នូរ និងរៀបចំខ្លួនសាមញ្ញបំផុត ទោះបីជាគាត់ជាកូនអ្នកមានមានទ្រព្យសម្បត្តិក្ដី។ ទំនាក់ទំនងរបស់យើងកាន់តែរឹងមាំឡើង ក្នុងនាមជាបងប្រុសដែលតែងតែមើលថែ និងផ្ដល់ភាពកក់ក្ដៅដល់ប្អូនប្រុសម្នាក់នេះ។



ថ្ងៃចុងសប្ដាហ៍មួយ បងវាយោត្រូវចុះទៅបំពេញការងារនៅខេត្តបាត់ដំបង។ ជាធម្មតាគាត់តែងតែទៅជាមួយមេរបស់គាត់ តែលើកនេះមេរបស់គាត់ជាប់បេសកកម្មនៅសិង្ហបុរី ទើបគាត់បបួលខ្ញុំឱ្យទៅបានគ្នា។ វាជាលើកទីមួយហើយដែលខ្ញុំបានដើរតាមខេត្តជាមួយគាត់ គាត់មើលថែខ្ញុំគ្រប់បែបយ៉ាង។ ជាអ្នកបើកឡានខ្លួនឯងផង ហើយត្រូវមករវល់នឹងការហូបចុករបស់ក្មេងញ៉ាំរើសម្នាក់នេះទៀត ខ្ញុំពិតជាមានអារម្មណ៍ថារអៀសខ្លួនណាស់។ យើងមកដល់បាត់ដំបងនៅពេលមេឃងងឹតស្លុប យើងបានចូលហាងក្បែរនោះដើម្បីរកអីញ៉ាំសិន មុននឹងចូលទៅ Check-in។ ចូលមកដល់ក្នុងបន្ទប់ គាត់បានប្រាប់ឱ្យខ្ញុំចូលងូតទឹកមុន ទាំងខ្លួនគាត់កំពុងពោបទៅលើពូកទាំងអស់កម្លាំង។ ខ្ញុំដឹងថាគាត់ហត់ជាងខ្ញុំឆ្ងាយណាស់ តែការយកចិត្តទុកដាក់របស់គាត់មកលើខ្ញុំខ្លាំងពេកកាន់តែធ្វើឲ្យខ្ញុំរអៀសខ្លួនខ្លាំងឡើង។

ពេលខ្ញុំចេញពីបន្ទប់ទឹកវិញ ខ្ញុំឃើញបងវាយោស្លៀកតែកន្សែងពោះគោពណ៌ស អង្គុយមើលកុំព្យូទ័រ និងនិយាយទូរសព្ទជាភាសាចិន។ ខ្ញុំចូលទៅគេងក្បែរគាត់ បេះដូងចាប់ផ្ដើមលោតញាប់ឡើងឌឹបៗឮចេញមកក្រៅហើយក៏មិនដឹង។ ភ្នែករបស់ខ្ញុំលួចសម្លឹងមើលសាច់ទ្រូងសខ្ចី និងរោមស្ដើងៗដែលបង្អូសចុះមកដល់ក្បាលពោះ... វាមិនមែនជាភាពភ័យខ្លាចឡើយ តែខ្ញុំគិតថាប្រហែលជាអារម្មណ៍ ញ័រចង់ ដូចដែលចាស់ៗតែងតែនិយាយនោះហើយ។ យប់នោះ គាត់បានគេងអោបខ្ញុំពីក្រោយយ៉ាងណែន ដង្ហើមដ៏ក្ដៅភាយរបស់គាត់ប៉ះនឹងករបស់ខ្ញុំ ហើយអ្វីម្យ៉ាងដែលទន់ៗ និងក្ដៅឧណ្ឌៗបានមកប៉ះនឹងគូទរបស់ខ្ញុំ។ ខ្ញុំដកដង្ហើមស្ទើរផុតៗ ភ័យអរលាយឡំគ្នា និងញ័ររហូតដល់ធ្មេញប៉ះគ្នាឮសូរគឹកៗ។

បងវាយោហាក់យល់ពីអារម្មណ៍របស់ខ្ញុំ

"អូនឯងភ័យមែន?"  គាត់សួរក្បែរត្រចៀកខ្ញុំ

បាទ ខ្ញុំឆ្លើយទាំងមាត់ញ័រទទ្រើកប្រៀបដូចកូនក្មេងដែលទើបតែលេងទឹកភ្លៀងរួច។

គាត់ក៏ចាប់ដៃដែលញ័រទទាក់របស់ខ្ញុំ ដាក់ចូលទៅក្នុងខោកីឡារបស់គាត់។ បន្ទាប់មក គាត់សម្រាតខោចុះ បង្ហាញឱ្យឃើញលឹង្គដ៏ធំមាំរបស់គាត់យ៉ាងច្បាស់ពេញភ្នែក។ វាធំប៉ុនកដៃរបស់ខ្ញុំ ហើយជាលើកទីមួយដែលខ្ញុំបានឃើញប្រដាប់ភេទបុរសដទៃច្បាស់ៗបែបនេះ។ គាត់បង្គាប់ខ្ញុំឲ្យធ្វើប្រើមាត់ដើម្បីជួយគាត់ ខ្ញុំរាងស្ទាក់ស្ទើរបន្តិច តែក៏ព្រមធ្វើតាមអ្វីដែលគាត់ ដើម្បីតបស្នងក្ដីស្រឡាញ់ និងភាពកក់ក្ដៅដែលគាត់តែងតែផ្ដល់ឱ្យខ្ញុំ។

យប់នោះ យើងមិនបានធ្វើអ្វីស៊ីជម្រៅឡើយ យើងបានត្រឹមប្រើដៃ និងមាត់ដើម្បីផ្ដល់ក្ដីសុខឱ្យគ្នាទៅវិញទៅមក។ មុននឹងគេង គាត់ថើបថ្ងាសខ្ញុំយ៉ាងថ្នម ដៃឆ្វេងរបស់គាត់ស៊កក្រោមខ្នើយរបស់ខ្ញុំ និងដៃម្ខាងទៀតផ្គួបនឹងប្រអប់ដៃរបស់ខ្ញុំ រួចផ្អឹបជាប់នឹងដើមទ្រូងខ្ញុំទល់ភ្លឺ។ វាលើកដំបូង ហើយគឺជាយប់ដែលមានក្ដីសុខបំផុតក្នុងឆាកជីវិតរបស់ខ្ញុំដែលខ្ញុំមិនដែលចង់បំភ្លេចវា។

ទំនាក់ទំនងសម្ងាត់របស់យើងបានបន្តរហូតដល់ខ្ញុំរៀនឆ្នាំទី ៣។ រហូតដល់ថ្ងៃមួយ គ្រួសាររបស់គាត់តម្រូវឱ្យគាត់រៀបការជាមួយនឹងមនុស្សស្រីម្នាក់នៅប្រទេសអូស្ត្រាលី និងត្រូវផ្លាស់ទៅរស់នៅទីនោះតែម្ដង។ ពេលបានឮហើយខ្ញុំយំដង្ហក់ដូចកូនក្មេង ខ្ញុំយំក្រោយខ្នងគាត់ស្ទើរឆ្កួតតែម្នាក់ឯង។ ខ្ញុំមិនចង់ឲ្យគាត់ដឹង ព្រោះតែខ្ញុំធ្លាប់និយាយជាមួយគាត់ថា ៖ "បើបងមានប្រពន្ធ បងរៀបការចុះ ខ្ញុំចង់ឃើញបងមានគ្រួសារកក់ក្ដៅ ហើយខ្ញុំសុំឱ្យកូនបងហៅខ្ញុំថាប៉ាដែរ" ។ ខ្ញុំបាននិយាយពាក្យទាំងនេះចេញទាំងក្នុងទ្រូងខ្ញុំឈឺពឺតៗ ប្រៀបដូចគេយកញញួរមកដំ។ តែក្នុងនាមបងជាកូនប្រុសទោលក្នុងគ្រួសារ ជាមនុស្សដែលតែងតែមានទំនួលខុសត្រូវ ខ្ញុំមានតែពាក្យថាលះបង់ ប៉ុណ្ណោះដែលត្រូវផ្ដល់ឱ្យបង។ ពេលនេះខ្ញុំយល់ច្បាស់ហើយ... យល់នូវអ្វីដែលមនុស្សលោកតែងហៅថាក្ដីស្រឡាញ់ពិត។ ក្ដីស្រឡាញ់ពិត មិនមែនជាការគ្របដណ្ដប់ទុកជាកម្មសិទ្ធិម្នាក់ឯងឡើយ តែវាគឺជាការសុខចិត្តឈរមើលមនុស្សដែលខ្លួនស្រឡាញ់បំផុត មានសុភមង្គល និងមានគ្រួសារដ៏កក់ក្ដៅបំផុត ទោះបីជាក្នុងសុភមង្គលនោះគ្មានវត្តមានយើងក៏ដោយ។

ចាប់ពីថ្ងៃនោះមក ទំនាក់ទំនងយើងក៏ចាប់ផ្ដើមរយាលទៅៗតាមខ្យល់វាយោ ពួកយើងមិនសូវបានឆាតរកគ្នាដូចមុន រហូតដល់បាត់ដំណឹងសូន្យឈឹង។ យើងមិនបានសូម្បីតែជួបគ្នាដើម្បីលាគ្នាជាលើកចុងក្រោយ។ សារចុងក្រោយបង្អស់ដែលពួកយើងបានផ្ញើឱ្យគ្នា គឺនៅក្នុងកម្មវិធី Nimbuzz នាខែមេសា ឆ្នាំ ២០១០ ជាសារដែលខ្ញុំផ្ញើជូនពរគាត់មុនឡើងយន្តហោះ។

ពេលវេលាចេះតែវិលទៅមុខ បណ្ដាញសង្គមចាស់ៗទាំង Hi-5 និង Nimbuzz ក៏លែងមានអ្នកពេញនិយមប្រើ មនុស្សម្នាចាប់ផ្ដើមងាកមកប្រើហ្វេសប៊ុកជំនួសវិញ។

ទោះបីជាដឹងថាគ្មានសង្ឃឹម ក៏ខ្ញុំនៅតែព្យាយាមផ្ញើសារទៅកាន់គណនី Hi-5 របស់បងរាប់រយដង តែអ្វីដែលទទួលបានមកវិញ គឺមានតែភាពស្ងប់ស្ងាត់ និងគ្មានអ្នកឆ្លើយតប។ ខ្ញុំបានខំរកឈ្មោះរបស់បងនៅក្នុងហ្វេសប៊ុក ទាំងឈ្មោះពិត និងឈ្មោះហៅក្រៅ តែលទ្ធផលនៅតែសូន្យដដែល។ បងបានបាត់ចេញពីពិភពលោករបស់ខ្ញុំទាំងស្រុង ដូចជាខ្យល់ដែលបក់បាត់ទៅមិនត្រឡប់។

ទោះបីជាពេលនេះបងស្ថិតនៅទីណាក៏ដោយ ក៏ភាពកក់ក្ដៅ និងក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដែលបងធ្លាប់មានចំពោះខ្ញុំ កាលពី ១៦ ឆ្នាំមុន នៅតែដក់ជាប់យ៉ាងច្បាស់ក្នុងការចងចាំ និងស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំជានិច្ច មិនអាចបំភ្លេចបានឡើយ។​ អរគុណបង ដែលផ្ដល់នូវអនុស្សាវរីយ៍ដ៏ស្រស់ស្អាតដល់ប្អូនប្រុសម្នាក់នេះ។

គិតមកដល់ ២០២៦ នេះ ខ្ញុំមានអាយុ ៣៦ ឆ្នាំហើយ ខ្ញុំបានក្លាយជាមនុស្សម្នាក់ដែលចាស់ទុំជាងមុន។ បងដឹងអត់ ពេលនេះខ្ញុំមានការងារល្អមួយនៅធនាគារចិន មានផ្ទះ មានឡាន។ វាជាចំណែកមួយនៃការណែនាំរបស់បងឲ្យប្អូនចូលរៀនថ្នាក់ភាសាចិននៅពេលនោះ។ ចំណែកឯបងវិញ ក៏ប្រហែលជាមានកូនៗដែលធំល្មមអាចហៅខ្ញុំថា​ ប៉ា បានដូចដែលយើងធ្លាប់និយាយគ្នាលេងពីមុនមកដែរ។ ខ្ញុំមិនមានបំណងចង់ជ្រៀតជ្រែកចូលក្នុងជីវិតគ្រួសាររបស់បងឡើយ ប៉ុន្តែក្នុងជ្រុងតូចមួយនៃបេះដូងរបស់ អាប៉ាវ ម្នាក់នេះ គ្រាន់តែចង់ដឹងត្រឹមថា៖ «តើបងសុខសប្បាយទេ?»

ពីខ្ញុំ M.L


 

No comments:

Post a Comment